ដីដែលជាប់បញ្ចាំ(ហ៊ីប៉ូតេក)អាចផ្ទេរកម្មសិទ្ធិបានដោយរបៀបណា?
ចំណេះដឹង! ដីដែលជាប់បញ្ចាំ(ហ៊ីប៉ូតេក)អាចផ្ទេរកម្មសិទ្ធិបានដោយរបៀបណា? នីតិវិធីចុះបញ្ជីបន្តលើដីដែលមានប័ណ្ណកម្មសិទ្ធិរួច និងមានលិខិតផ្ទេរសិទ្ធិច្រើនតំណតាមរយៈសង្កាត់ និងខណ្ឌ ដែលបានបង្កើតសិទ្ធិប្រាតិភោគ (បញ្ចាំ, ហ៊ីប៉ូតែក) ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុផ្សេងៗ។ មន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដី បានណែនាំដល់ការិយាល័យសុរិយោដីទាំងអស់ឱ្យអនុវត្ត២ចំណុចដូចតទៅ៖ ១) ការចុះបញ្ជីបន្តមានលិខិតផ្ទេរសិទ្ធិជាប់បញ្ចាំ ឬដាក់ហ៊ីប៉ូតេក ម្ចាស់បំណុល និងកូនបំណុលត្រូវដាក់ពាក្យរួមគ្នា ព្រមទាំងមានលិខិតកិច្ចសន្យាបង្កើតសិទ្ធិតាមទម្រង់លិខិតយថាភូត មកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រួមជាមួយពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដើម្បីធ្វើការចុះបញ្ជីតាមនីតិវិធីសុរិយោដី។ ២) ក្រោយពីបានបង់ពន្ធប្រថាប់ត្រារួច ការិយាល័យសុរិយោដីត្រូវចុះបញ្ចីបន្តអំពីការផ្ទេរកម្មសិទ្ធិ និងសិទ្ធិប្រាតិភោគ(បញ្ចាំ ហ៊ីប៉ូតេក) ក្នុងពេលតែមួយ៕