ដីដែលជាប់បញ្ចាំ(ហ៊ីប៉ូតេក)អាចផ្ទេរកម្មសិទ្ធិបានដោយរបៀបណា?
ចំណេះដឹង!
ដីដែលជាប់បញ្ចាំ(ហ៊ីប៉ូតេក)អាចផ្ទេរកម្មសិទ្ធិបានដោយរបៀបណា?
មន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដី
បានណែនាំដល់ការិយាល័យសុរិយោដីទាំងអស់ឱ្យអនុវត្ត២ចំណុចដូចតទៅ៖
១)
ការចុះបញ្ជីបន្តមានលិខិតផ្ទេរសិទ្ធិជាប់បញ្ចាំ ឬដាក់ហ៊ីប៉ូតេក ម្ចាស់បំណុល
និងកូនបំណុលត្រូវដាក់ពាក្យរួមគ្នា
ព្រមទាំងមានលិខិតកិច្ចសន្យាបង្កើតសិទ្ធិតាមទម្រង់លិខិតយថាភូត
មកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
រួមជាមួយពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដើម្បីធ្វើការចុះបញ្ជីតាមនីតិវិធីសុរិយោដី។
២) ក្រោយពីបានបង់ពន្ធប្រថាប់ត្រារួច
ការិយាល័យសុរិយោដីត្រូវចុះបញ្ចីបន្តអំពីការផ្ទេរកម្មសិទ្ធិ
និងសិទ្ធិប្រាតិភោគ(បញ្ចាំ ហ៊ីប៉ូតេក) ក្នុងពេលតែមួយ៕

Comments
Post a Comment